រ័ត្តនីន គឺជាមន្ទីរពេទ្យភ្នែកដំបូងគេបង្អស់នៅក្នុងប្រទេសថៃ បានប្តេជ្ញាចិត្តក្នុងការព្យបាលភ្នែក ដោយមិនឈប់ឈរ
ជាមូលដ្ឋាននៃការព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុតហើយត្រូវបានគេទទួលស្គាល់នៅក្នុងផ្នែកចក្ខុវិទ្យាទូទាំងពិភពលោក
ហើយថែមទាំងបានត្រួសត្រាយការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព្យាបាលភ្នែករបស់ថៃឱ្យស្មើនឹងអន្តរជាតិផងដែរ ។
«រ័ត្តនីន»
មន្ទីរពេទ្យជំនាញខាងភ្នែកដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ ១៩៦៤ ដោយសាស្ត្រាចារ្យ ឧថ័យ រ័ត្តនីន គ្រូពេទ្យឯកទេសខាងភ្នែក ស្ថានិកនិងជាប្រធានផ្នែកចក្ខុវិទ្យាដំបូងគេនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ាម៉ាធិបតី ហើយក៏ជាអ្នកស្រាវជ្រាវអំពីលក្ខណៈខាងក្នុងរបស់បាតភ្នែក(Peripheral Retina) ដែលមានសភាពប្រក្រតីបានជោគជ័យ បានយកជាមុខវិជ្ជាមូលដ្ឋានខាងចក្ខុរោគវិទ្យា ដែលគ្រូពេទ្យឯកទេសខាងភ្នែកនៅជុំវិញពិភពលោកប្រើប្រាស់ជាបទដ្ឋានឯកសារយោងរហូតដល់បច្ចុប្បន្ននេះ ។